ភ្នំពេញៈ កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវមហាវិថីកម្ពុជាក្រោមកែងផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីម៉ូតូសណ្តោងរ៉ឺម៉កបើកចុះពីលើស្ពាន៧មករាក្នុងល្បឿនយ៉ាងលឿន ចាប់ហ្រ្វាំងមិនស៊ីជ្រុលទៅបុករថយន្តឡិចស៊ីស LX330 បើកបត់បណ្តាលអោយរងការខូចខាតមួយចំហៀងខាងស្តាំយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះទេ។
ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស LX330 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC-9565 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីកម្ពុជាក្រោមពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ បានស៊ីញ៉ូបត់ឆ្វេងបានពាក់កណ្តាលផ្លូវ ស្របពេលនោះក៏មានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ចុះពីលើស្ពាន៧មករាតាមបណ្តោយផ្លូវមហាវិថីកម្ពជាក្រោម ពីលិចទៅកើតក្នុងល្បឿងយ៉ាងលឿន ចាប់ហ្រ្វាំងមិនស៊ីក៏ជ្រុលចង្កូតទៅបុករះចំទ្វារក្រោយ និងទ្វារមុខរងការខូចខាតមួយចំហៀងផ្នែកខាងស្តាំយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ទីតាំង វាស់វែងយករថយន្ត និម៉ូតូសណ្តោងរ៉ឺម៉ក ដាក់អែបចិញ្ចើមផ្លូវ ដើម្បីឲ្យគាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុ៕
មតិយោបល់