ព័ត៌មានជាតិ

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនជនសង្ស័យ ៧នាក់ ដកហូតថ្នាំញៀន ៤កញ្ចប់ និងម៉ូតូ ៣គ្រឿង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះរួមមាន ១-ឈ្មោះ ស៊ិន កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស, ២-ឈ្មោះ សម ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស, ៣-ឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស បច្ចុប្បន្នអ្នកទាំង ៣នាក់ មានទីលំនៅភូមិបារ៉ាយ ឃុំបារ៉ាយ ស្រុកកំពង់លាវ ខេត្តព្រៃវែង, ៤-ឈ្មោះ សុខ ប៊ុន ធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ធ្វើចម្ការ, ៥-ឈ្មោះ គុល ខឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ធ្វើចម្ការ បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ, ៦ -ឈ្មោះ ចយ ឡុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់, ៧-ឈ្មោះ ចយ ជីត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រកដ បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ព្រមទាំងបានដកហូតម៉ូតូ ៣គ្រឿង ទី១- ម៉ាក SmashV សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-1062, ទី២- ម៉ាក ViVA ពណ៍ខ្មៅ ពាក់ស្លាកលេខ ផ-3989 ភព១ និងទី៣-ម៉ាក គុប ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច ខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំង សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដោយជិះតាមបណ្តោយផ្លូវជាតិលេខ៦ ដែលស្ថិតនៅក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ:ពេលនោះ ស្រាប់តែបានប្រទះជនសង្ស័យទាំង ៧នាក់ ហើយកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន ជាបន្តបន្ទប់ ព្រមទាំងបានដកហូតនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៤កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងម៉ូតូ ៣គ្រឿង ហើយកម្លាំងសមត្ថកិច្ច យើងបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ ។

ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យទាំង ៧នាក់ បានឆ្លើយសារភាពថា ពួកគេបានទិញថ្នាំញៀននោះ នៅម្តុំរោងចក្រឆ្នាំង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយពួកគេទិញ ក្នុងមួយកញ្ចប់តម្លៃ ២០០០០រៀលទៅ ៣០០០០រៀល ដើម្បីយកទៅប្រើប្រាស់ នៅឯស្រុករបស់ពួកគេ ។

បច្ចុប្បន្នជនសង្ស័យទាំង ៧នាក់ខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

%e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9f%a7%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b %e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9f%a7%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b %e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9f%a7%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b %e1%9e%83%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%9b%e1%9e%bd%e1%9e%93%e1%9e%87%e1%9e%93%e1%9e%9f%e1%9e%84%e1%9f%92%e1%9e%9f%e1%9f%90%e1%9e%99%e1%9f%a7%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b

មតិយោបល់