-

រថយន្តកូរ៉េដឹកសុទ្ធ បើកគេចរថយន្តមួយគ្រឿង បណ្ដាលឲ្យធ្លាក់លូរងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៤រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីរថយន្តកូរ៉េដឹកសុទ្ធមួយគ្រឿង បើកគេចរថយន្តមួយគ្រឿង បណ្ដាលឲ្យធ្លាក់លូរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីនេះ មិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះមកដល់ទីតាំងឲ្យម្ចាស់រថយន្តខាងលើ សាងអីវ៉ាន់ដើម្បីធ្វើការស្ទូចយករថយន្តចេញ៕

មតិយោបល់