កីឡាការិនី សញ្ជាតិ បេឡារ៉ូស Victoria Azarenka នឹងត្រលប់ទៅលើកំពូលក្នុងតំណែងមួយយ៉ាងអស្ចារ្យជាទីបំផុតនោះគឺ លំដាប់លេខមួយ ដោយជម្រុះចេញនូវកីឡាការិនី Maria Sharapova ក្នុងប្រភេទកីឡាវាយតិន្នីសស្ត្រីនេះ ។
សម្រាប់រយៈពេល ១៩ សប្តាហ៍កន្លងមកនេះ ក្នុងរដូវកាលមួយនេះ Maria Sharapova ក៏មាកិត្តិយសណាស់ដែរដោយឈ្នះក្នុងកម្មវិធី French Open កាលពីខែ មិថុនានោះ ។ប៉ុន្តែ អ្វីដែលប្លែកនោះគឺ Victoria Azarenka បានរត់ទៅរកកន្លែងមួយយ៉ាងកក់ក្តៅ នៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់កម្មវិធី Wimbledon ដោយបានបណ្តេញកីឡាការិនី Maria Sharapova នៅវគ្គមួយភាគបួននៅ All England Club នោះ ។
ចំណែកីឡាការិនី Serena Williams ឯណោះវិញក៏បានផ្លាស់ប្តូរនូវកន្លែងអង្គុយផងដែរដោយស្ថិតនៅក្នុងលេខរៀងទីបួន ដោយបានលើកពានទី ៥ របស់នាងក្នុងព្រឹត្តិការណ៍ នៅ Wimbledon ដោយបានបំបាក់កីឡាការិនី Agnieszka Radwanska នោះ បន្ទាប់ពីអាកខាន ២ ទៅ ៣ ឆ្នាំ ដោយសារតែមានរបួសនោះ ៕
មតិយោបល់