កំពង់ស្ពឺៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនសង្ស័យ ម្នាក់ មានឈ្មោះ ពិត មាស ចា ន់ ប៊ុណ្ណា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទំនប់ក ៥ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ដ បន្ទាយ មានជ័យ មានជំនាញ បង្កើត គណនី ហ្វេស ប៊ុក ក្លែងក្លា យ account fake ជាច្រើ ន ដេីម្បី ធ្វើ សកម្មភា ព បោកប្រាស់ នារី ៗ និងស្រ្ដីមួយចំនួនឱ្យលង់ជឿជាក់ ព្រមធ្វេីតាមលក្ខខណ្ឌមួយចំនួន ចុងក្រោយ ក្លាយជាចំណាប់ខ្មាំងរបស់ ជនសង្ស័យ នេះ។
ករណី នេះដោយបានកិច្ចសហការពីជនរងគ្រោះ ជា ច្រើ ន និងបានការដឹកនាំចង្អុលការណ៍ណែនាំដ៏ខ្ពង់ខ្ពាស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដ កំពង់ស្ពឺ និងបានការសម្របសម្រួ លនីតិវិធីពី អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ច ផែនការ ងារ សន្តិសុខ ខេ ត្ត កំពង់ ស្ពឺ បានប ន្ដស្រាវជ្រាវ និងសហកា រជាមួយ នគរបាលខេត្ដ ប ន្ទាយមានជ័យ ធ្វើ ការ ឃាត់ ខ្លួន មុខសញ្ញា សង្ស័ យ បា ន នៅគោលដៅ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោ យប៉ែត ខេត្ដ បន្ទាយមានជ័យ រួចបញ្ជូនមក ស្នងការ ដ្ឋាន នគរបាល ខេត្ត កំពង់ស្ពឺ ចំណាត់ការ តាមនីតិវិធី។
នៅចំពោះ មុខ ជនសង្ស័យ បានឆ្លើយទទួលស្គាលថា សកម្មភាព បោកប្រាស់ នារី និងស្រ្ដីមួយចំនួន តា មរយៈ ប្រព័ន្ធ បណ្ដាញ ទំនាក់ទំនង សង្គម faceb oo k account fake គឺពិតជាបានធ្វេីសកម្មភាពដោ យផ្ទាល់និងចេះជំនាញយ៉ាងពិតប្រាកដ បច្ចុប្បន្ន ខ្លួន បានបង្កេីត account face ចំនួន ១៥ ដេីម្បី ធ្វើ ស ក ម្មភាព បោកប្រាស់ នារី និងស្រ្ដីមួយចំនួន អោយលង់ជឿជាក់ថាខ្លួនជាប្រុសស្អាត និងជាអ្នកមានចិត្ដ ស្មោះ…,
បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បានចៅក្រម សម្រេច ចេញ ដីកា បង្គាប់ ឱ្យ ឃុំខ្លួន បណ្ដោះអាសន្ន នៅពន្ធនាគារ ខេត្ត កំពង់ស្ពឺ រង់ចាំ ការជំនុំជំម្រះទោសនៅពេលបន្ទាប់..;
* សំណូមពរ ៖ ស្នេីសុំបងប្អូនពលរដ្ឋខ្មែរ ពិសេសនា រីក្មេងៗ និងស្រ្ដីមួយចំនួន គួរតែពិចារណា ឱ្យបានច្បាស់ នៅពេលដែលខ្លួនបានបង្កេីតទំនាក់ទនង ជា friends ជាមួយ នរណា ម្នាក់ តាម បណ្ដាញ ទំនាក់ទំនង សង្គម ហ្វេសប៊ុក ណាមួយ ? ពិសេសកុំចាញ់បោកលេី profile រូប ប្រុសស្អាត – ស្រី ស្អាត៕

មតិយោបល់