ព័ត៌មានជាតិ

សមត្ថកិច្ចនិងកម្លាំងប្រជាការពារ ឃុំព្រៃគគីរ បង្ក្រាបបានក្មេងស្ទាវមួយក្រុម ដែលជិះម៉ូតូបង្ហោះ និង ច្នៃបំពងស៊ីម៉ាំងខុសភាពដើម

ស្វាយរៀង: យោងតាមផេករបស់អធិការដ្ឋាននគរបាល ស្រុកចន្ទ្រា ក្រោយពីទទួលបាន ព័ត៌មានពី បងប្អូនប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ក្រោមការដឹកនាំ និង បញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ជិន សុភឿន អធិការ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២និង២៥នាទី បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចន្ទ្រា សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និង កម្លាំងប្រជាការពារ ឃុំព្រៃគគីរ បង្ក្រាបបានក្មេងស្ទាវមួយក្រុម ដែលជិះម៉ូតូបង្ហោះ និង ច្នៃបំពងស៊ីម៉ាំងខុសភាពដើម(លឺខ្លាំង) នៅត្រង់ចំណុចភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលមានឈ្មោះដូចខាងក្រោម:
១-ឈ្មោះ វ៉ន វាត ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិ បុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
២-ឈ្មោះ ចិន យ៉ាវ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ នៅភូមិកណ្តាលសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង
៣-ឈ្មោះ សុន កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ នៅភូមិទួលស្ពាន ឃុំច្រេស ស្រុកចន្ទ្រាខេត្តស្វាយរៀង
៤-ឈ្មោះ គឿង ជីវ័ន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង
៥-ឈ្មោះ ពា ភារិត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ នៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រាខេត្តស្វាយរៀង ។
បច្ចុប្បន្នសមត្ថកិច្ច បានធ្វើកិច្ចសន្យាអប់រំ និង បានឨ្យ ឪពុកម្ដាយ អាណាព្យាបាល មកធានា យកទៅអប់រំបន្ដ ទៅតាមមូលដ្ឋានរៀងៗខ្លួន ។
សូមអរគុណ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបាន ផ្ដល់ជាព័ត៌មាន ក៏ដូចជារាយការណ៍មកសមត្ថកិច្ច សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្ត នូវវិធានការ ៣ការពារ ៣កុំ និង ២អនុវត្តន៍ របស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ៕

 

មតិយោបល់