ព័ត៌មានជាតិ

នគរបាលអនុវត្ត​ដីកា​តុលាការនាំខ្លួនបុរស​ម្នាក់​ ករណី​រួម​ភេទ​ជាមួយ​ញាតិ​លោហិត​ឬ​ញាតិពន្ធ…

​បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​ និង​២៥​នាទី​ នៅ​ចំណុច​ក្រុម​ទី​០១​ ភូមិ​កូនភ្នំ​ខាងត្បូង​ ឃុំ​តា​ស្តា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ស្តា​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អង្គរ​បាន​ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​២៨០​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២១​ ចេញ​ដោយ​លោកស្រី​ ជុំ​ សង្វា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​បាត់​ដំ​ង​ ។​

​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនត្រូវចោទ​ឈ្មោះ​ ថន​ ធី​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៥៤​ ក្រុម​ទី​០៦​ ភូមិ​ប្រឡាយ​ប្រាក់​ ឃុំ​អង្គរ​បាន​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ក្នុង​ពី​បទ​រួម​ភេទ​ជាមួយ​ញាតិ​លោហិត​ឬ​ញាតិពន្ធ​ និង​ហិង្សា​ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ​ឬ​អ​នីតិ​សង្វាស​ជន​ ប្រព្រឹត្ត​នៅ​ចំណុច​ក្រុម​ទី​០៦​ ភូមិ​ប្រឡាយ​ប្រាក់​ ឃុំ​អង្គរ​បាន​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១៧​ ឆ្នាំ​២០១៨​ ឆ្នាំ​២០១៩​ និង​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ។​

​បច្ចុប្បន្ន​ នគរបាល​ស្រុក​បាន​រៀបចំ​ឯកសារ​បញ្ជូន​ ជន​ត្រូវ​ចោទ​ខាងលើ​កាន់​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់