ព័ត៌មានសិល្បៈ និងកម្សាន្ត

វ័យកាន់តែចាស់ Jerry Yan ហៅ តាវ មីងស៊ឺ កាន់តែសង្ហា រឿងស្នេហាក៏មិនទាន់មាន

កន្លងទៅប្រមាណ ២០ឆ្នាំមកហើយ ចាប់តាំងពីរឿងភាគដ៏ល្បី «Meteor Garden» បានចាក់បញ្ចាំងលើកដំបូងក្នុងឆ្នាំ២០០១ និងទទួលបានការគាំទ្រពីសំណាក់​ទស្សនិកជន​ទាំងក្នុង​ប្រទេស ​និងក្រៅប្រទេសជាច្រើន។

ចាប់អារម្មណ៍សង្កេតឃើញថា នាពេលបច្ចុប្បន្ន តួអង្គសម្ដែងដែលជាសមាជិកក្នុងក្រុម F4 ទាំង ៣ មានដូចជាលោក Ken Chu, Vic Zhou និង Vaness Wu ម្នាក់ៗសុទ្ធតែរៀបការ​មាន​គ្រួសារ​អស់ទៅហើយ។ ដោយឡែកតួឯកប្រុស លោក Jerry Yan ហៅ តាវ មីងស៊ឺ វិញនៅតែមិនទាន់រកបានអ្នកស្អំបេះដូងនៅឡើយនោះទេ បើទោះជាលោកមានវ័យជ្រេហើយក៏ដោយ។

តារាសម្ដែងប្រុសរូបសង្ហាតៃវ៉ាន់ វ័យ ៤៤ឆ្នាំរូបនេះ ចំពោះទំនាក់ទំនងស្នេហារបស់លោក ហាក់ដូចជាមិនសមប្រកបទាល់​តែ​សោះ។ ថែមទាំងមិនទាន់មានដំរួយណាមួយដែលបង្ហាញថាលោក កំពុងតែជាប់ជំពាក់ចិត្តនឹងនារីរូបណាម្នាក់ឡើយ។

ទោះជាយ៉ាងណា Jerry Yan លោកក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី ២ រូបមកហើយផងដែរ គឺតារាសម្ដែង Chi-Ling Lin មានអាយុខុសនឹងលោក ១៧ឆ្នាំ និង តារា​ចម្រៀង​ហុងកុង Karen Mok មកទល់ពេលនេះ លោកមិនទាន់មានអ្នកស្អំបេះដូងថ្មី ហើយក៏មិនធ្លាប់បញ្ចេញពីព័ត៌មានថា ចង់រៀបការនៅអាយុប៉ុន្មាននៅឡើយទេ។ ទស្សនិកជនជាច្រើន នៅ​តែ​អន្ទះ​សារង់ចាំមើលថាតើនារីរូបណា ដែលអាចយកឈ្នះបេះដូងថ្ម របស់ Jerry Yan បាន៕

 

 

មតិយោបល់