-

រថយន្តធំដឹកទំនិញបើកកៀររថយន្តតូចរងការខូចខាតយ៉ាងដំណំ នៅផ្លូវជាតិលេខ៣

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តដឹកទំនិញធុនធំ បើកកៀរបុកជាមួយរថយន្តធុនតូច បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1398 ដែលធ្វើដំណើរស្របទិសគ្នាជាមួយរថយន្តបង្កធុនធំម៉ាក fusu ពាក់ស្លាកលេខភ្នំពេញ 3F-5467 ដែលភាគីទាំងសងខាង ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង រហូតមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តធំជ្រុលទៅបុករថយន្តធុនតូចបណ្ដាលឲ្យរងការខូចខាត ទ្វារ និងកញ្ចក់ចំហៀងខាងឆ្វេងយ៉ាងដំណំតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងកើតហេតុ យករថយន្តទាំងពីរដាក់ខាង និងឲ្យភាគីទាំង២ធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់