ព្រោះតែជួយមុខរបរប្រពន្ធ ចង់លក់ដាច់ខ្លាំង ស្វាមី សួស វីហ្សា សុខចិត្តតុបតែងខ្លួនជាភេទទី៣

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមកនេះ មហាជនអ្នកលេងបណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើតារាប្រុស ថមមី និងភរិយា សួស វីហ្សា ខណៈអ្នកទាំងពីរបានតុបតែងខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ជាពិសេសលោក ថមមី ជាប្តី ព្រមធ្វើខ្លួនកាត់កេរ្តិ៍កាត់ខ្មាស់តែងខ្លួនពាក់សក់ លាបមុខមាត់ដូចសត្វឆ្មា ធ្វើយ៉ាងណាក៏មិនឲ្យទាស់ចិត្តប្រពន្ធឡើយ រហូតដល់ថ្នាក់សម្តែងជាភេទទី៣ ដើម្បីឲ្យមានការចាប់អារម្មណ៍ និងលក់កាបូបបានច្រើន។

ការតុបតែងខ្លួនបែបនេះ គឺបានធ្វើឲ្យផ្ទុះ និង ផ្អើលអស់អ្នកលេងបណ្ដាញសង្គម ជក់ចិត្តទស្សនា រហូតដល់កើនឡើងចំនួនជាង ១២០ View ក្នុងការ Live កាលពីប៉ុន្មានថ្ងៃមុន និងកាន់តែធ្វើឲ្យជំនួញលក់កាបូបរបស់ប្តីប្រពន្ធមួយគូនេះ កាន់តែទទួលការគាំទ្រខ្លាំង។

ត្បិតថាក្នុងការ live ថមមី តុបតែងខ្លួនឲ្យបងប្អូនអស់សំណើចក៏ពិតមែន តែពេលដែលចេញទៅបំពេញភារកិច្ចលោកប្រែក្លាយទៅជាមនុស្សម៉ត់ចត់នឹងការងារគួរឲ្យសរសើរ។

ជាក់ស្តែងរូបប៉ុន្មានសន្លឹករបស់ ថមមី នៅកន្លែងធ្វើការកំពុងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងម៉ត់ចត់ ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា «នៅជាមួយប្រពន្ធដូចឆ្មា នៅកន្លែងធ្វើការដូចរាជសី»។ លើសពីនោះ គេបានប្រៀបធៀបរូបពីយប់មិញនឹងថ្ងៃនេះ ខុសគ្នាស្រឡះរវាងពេលនៅជាមួយភរិយានិងពេលបំពេញការងារគួរឲ្យកោតសរសើរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *