កំពង់ធំៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៥០នាទី នៅភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីលង់ទឹក០១លើក បណ្តាលអោយស្លាប់មនុស្សចំនួន០២នាក់ ។
១.ជនរងគ្រោះ ឈ្មោះ ឃា វ៉ារិទ្ធិ ភេទប្រុស អាយុ៨ឆ្នាំ នៅភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង
២.ជនរងគ្រោះឈ្មោះ យាំឆៃយ៉ា ភេទប្រុស អាយុ៩ឆ្នាំ នៅភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ។
មូលហេតុ៖ នាំគ្នាចុះលេងទឹក ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យសាកសព បន្ទាប់ពីពិនិត្យរួច បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់