ព័ត៌មានជាតិ

មន្រ្តីជំនាញរកឃើញ ទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ចំនួន០៣ខេត្ត

រតនគិរីៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រី ក.ប.ប. ប្រចាំខេត្តរតនគិរី ខេត្តតាកែវ និងខេត្តកណ្ដាល បានចុះត្រួតពិនិត្យអនុលោមភាព នៃទំនិញតាមបណ្ដាផ្សារ និងផ្ទះលក់ទំនិញមួយចំនួន ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី ខេត្តកណ្ដាល និងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ចំនួន ១៧៩.៩១គីឡូក្រាម យកមករក្សាទុក ដើម្បីធ្វើការកម្ទេចចោល ។

ក្រោយពីរកឃើញបទល្មើសខាងលើ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ ដែលមានចែងដោយច្បាប់ និងបានណែនាំដល់ម្ចាស់ទំនិញ ឱ្យបញ្ឈប់ការដាក់តាំងលក់ផលិតផល មិនអនុលោម ៕

មតិយោបល់