ព័ត៌មានជាតិ

ប្តូរមក Man UTD ភ្លាម CR7 ជាប់ឈ្មោះជាកីឡាករដែលរកប្រាក់ចំណូលច្រើនជាងគេសម្រាប់ឆ្នាំ ២០២១នេះ

បរទេស៖ Messi ក្រោយទើបតែបានផ្ទេរទៅ PSG បន្តិចក្នុងតម្លៃប្រាក់ឈ្នួលកប់ក្តោងក៏ស្រាប់តែលេចឬអំពីព័ត៌មានដែរថាកីឡាករ CR7ក៏បានចាកចេញពី Juventus ទៅលេងនៅ Man UTD ផងដែរ។

ជាលទ្ធផលវាបានធ្វើឲ្យ CR7 នៅតែជាប់ឈ្មោះជាកីឡាករដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេបំផុតនៅក្នុងកាសែត Forbes ឆ្នាំនេះលើសពីអ្វីដែល Lionel Messi រកបាន។

Ronaldo នឹងអាចរកចំណូលបានរហូតទៅដល់១២៥លានដុល្លារនៅមុនបង់ពន្ធសសម្រាប់ឆ្នាំ២០២១នេះដែលប្រមាណជា៧០លានដុល្លារគឺបានមកពីប្រាក់កម្រៃដែលទទួលបានពីក្លឹបបិសាចក្រហម Man UTD។

ក្នុងនោះ Messi ដែលស្ថិតនៅចំណាត់ថ្នាក់ក្រោយពី CR7 នោះគឺនឹងទទួលបាន១១០លានដុល្លារហើយមិត្តរួមក្រុម Kylian Mbappe និងNeymar គឺបានត្រឹមលេខ៣និងលេខ៤៕

មតិយោបល់