ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្អើលអស់អ្នកគាំទ្រ គ្រាន់តែ Lisa លេងម៉ូតសក់ស្ទីលថ្មី បញ្ចេញសាច់ថ្ងាស

(កូរ៉េ)៖ តារាចម្រៀង K-POP ល្បីឈ្មោះ ដើមកំណើតថៃ គឺកញ្ញា Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីតារាស្រីដួងនេះ បានដាច់ចិត្តទម្លាយសម្រស់បែបថ្មី តាមរយៈការបញ្ចេញសាច់ថ្ងាស ខណៈកន្លងមកតែងតែបិទបាំង តាមរយៈការដាក់សក់សេះ។

នៅលើគណនីអ៉ីនស្តារក្រាម របស់តារាស្រីជនជាតិថៃ Lisa ដែលជាសមាជិកក្រុមចម្រៀងនារីកូរ៉េដ៏ល្បី BLACKPINK បានបង្ហោះរូបប៉ុន្មានសន្លឹក កំពុងតែទទួលបានការកោតសរសើរជាក្រៃលែង ពីអ្នកតាមដានជាង ៦០លាននាក់ នៃម៉ូតថ្មីរបស់នាងជាមួយគ្នានេះ គេសង្កេតថា ក្រៅពីថត ស្ទីលតុបតែងបែបប្លែកៗនោះទេ មិនថាឈុតសម្លៀកបំពាក់ ការលេងម៉ូតក្រចក ជាពិសេសនោះ ស្ទីលថតរូប ដែលធ្វើឲ្យមួយប្លង់ៗ មើលទៅពិតជាទាក់ទាញ គាំងស្មារតី ព្រោះតែសម្រស់ស្រស់ស្អាតឡើងដូចតុក្កតាមនុស្សរស់។

យ៉ាងណាមិញអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត តារាស្រីវ័យ ២៤ឆ្នាំរូបនេះ បានប្រឡះម៉ូតសក់សេះប្រចាំត្រកូលចោល ដោយបង្ហាញថ្ងាសរបស់នាង ដោយបានទម្លាក់សក់តែបន្តិច បិតបាំងថ្ងាស រួមទាំងចង់ទីទុយ ក្រងសក់រមួល ដែលមើលទៅពិតជាប្លែក ខុសសព្វរាល់ដងតែម្តង៕

មតិយោបល់