ភ្នំពេញៈ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នេះ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌដង្កោ បើកការស្រាវជ្រាវ និងបង្ក្រាប សំបុកក្រុមចោរប្លន់យ៉ាងសកម្មនាពេលរាត្រី បានចំនួន ៥នាក់ នៅ៣ទីតាំង ផ្សេងគ្នា ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ និង២ទីតាំងទៀត ស្ថិតក្នុងភូមិឬស្សី និងភូមិថ្មី ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់