-

ស្ត្រីម្នាក់មានវិបត្តិរឿងជំពាក់ប្រាក់គេ និងទំនាស់បងប្អូនមិនត្រូវគ្នា បានសម្រេចចិត្តចង.កសម្លាប់ខ្លួន

កណ្ដាល: ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទី (ម៉ោងដឹង)
ករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន ចំណុចកើតហេតុ ផ្ទះជនរងគ្រោះឈ្មោះ បាន គីមហៀង ភូមិស្វាយលាប ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ បាន គីមហៀង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិស្វាយលាប ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖
-ខ្សែក្រណាត់រ៉ូបចងចង្កេះមនុស្សស្រី ពណ៌ផ្កាឈូក ប្រវែង ១,៦០ ម៉ែត្រ ចំនួន ០១។

សភាពនៃរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ភឿង គន្ធា ភេទស្រី អាយុ ២០ឆ្នាំ ត្រូវជាក្មួយបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា៖ មីងបង្កើតរបស់ខ្លួនឈ្មោះ បាន គីមហៀង មានវិបតិ្តរឿងជំពាក់ប្រាក់របស់គេ និងមានទំនាស់បងប្អូនមិនត្រូវគ្នា ហើយរស់នៅផ្ទះតែម្នាក់ឯង ។
លុះដល់ថ្ងៃខែឆ្នាំកើតហតុខាងលើ វេលាម៉ោង ៨និង៣០នាទី (ម៉ោងដឹង) ខ្លួន និងក្រុមជាងកម្មករសំណង់ ដែលមីងបង្កើតរបស់ខ្លួន ឈ្មោះ បាន គីមហៀង បានជួលមកសាងសងរោងទុកសម្រាប់លក់ដូរនៅមុខផ្ទះ មិនឃើញជនរងគ្រោះចេញពីក្នុងផ្ទះដូចសព្វដង ហើយចាក់គន្លឹះទ្វារផ្ទះទាំងមុខទាំងក្រោយ ភ្លាមនោះរូបខ្លួន និងក្រុមជាងកម្មករសំណង់ ក៏នាំគ្នាមើលតាមបង្អួចផ្ទះខាងជើង បានឃើញជនរងគ្រោះ ចងកស្លាប់ជាប់ដែកជំរឹងគោងបង្អួចបន្ទប់ខាងក្នុងផ្ទះ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ធំ ។

ក្រោយមកកម្លាំងជំនាញ ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ធំ និងមានការចូលរួមពី ក្រុមប្រឹក្សាមេឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសព យ៉ាងហ្មត់ចត់ពិនិត្យឃើញថា៖ សាកសព មានស្នាមជាំទ្រុឌស្បែកកាត់ទទឹងក ផ្នែកកខាងមុខ ព័ន្ធទៅក្រោយដល់កញ្ចឹងក ប្រវែង ០,២៤ សង់ទីម៉ែត្រ ចំពោះដងខ្លួន និងអវជីវ: ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ បន្ទាប់មកក្រុមគ្រូពេទ្យប្រតិកម្មរហ័សប្រយុទ្ធប្រឆាំងជងឺកូវិដ១៩ ប្រចាំស្រុកពញាឮ បានធ្វើសំណាក រកជំងឺកូវិដ១៩ លទ្ធផល អវិជ្ជមាន ។

សន្និដ្ឋាន៖ សាកសពស្លាប់ដោយសារ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់