ព័ត៌មានជាតិ

រថយន្តកុងតឺន័របុកម៉ូតូ បណ្ដាលឲ្យបុរសកម្មករម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

ព្រះសីហនុ: កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ បុកម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ គីម សារី ភេទប្រុស អាយុ ៣១ឆ្នាំ (ស្លាប់) មុខរបរ កម្មករ មានទីលំនៅភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តបង្ក កុងតឺន័រ ក្រោយកើតហេតុបានបើករត់គេច។

ករណីនេះក្រោយពីកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះសាកសព ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ៕

មតិយោបល់