ភ្នំពេញៈ នៅមុននេះបន្តិច ភ្នាក់ងារ Post News រាយការណ៍ឲ្យដឹងថា យុវជនជាចោរឆក់២នាក់ ត្រូវបានប្រជាពលរដ្ឋក្របួចជាប់នៅចំណុចខាងក្រោយវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ដោយការស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្ដាលឲ្យរបួសយ៉ាងដំណំ។
ព័ត៌មានបឋមបានរាយការណ៍មកថា ក្រុមចោរឆក់ទាំង២ ជិះម៉ូតូម៉ាក ហុងដាស្កូបពី ពណ៌ស បានធ្វើសកម្មភាពឆក់កាបូបពីចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ហើយព្យាយាមជិះគេចខ្លួនមកដល់ខាងក្រោយសាលាវ៉ាន់ដាគណនេយ្យ ក៏ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់បានតែម្ដង។
បច្ចុប្បន្នប្រជាពលរដ្ឋកំពុងផ្អើលចោមរោមមើលកន្លែងកើតហេតុ និងបានរាយការណ៍ទៅសមត្ថកិច្ចយកជនសង្ស័យទាំងពីរ ទៅចាត់ការតាមច្បាប់។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕
មតិយោបល់