ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិនដកហូតពន្ធលើការនាំចេញមួយចំនួនទៅកាន់សហរដ្ឋអាមេរិក និងជប៉ុន

ចិនៈ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា រដ្ឋាលភិបាលចិននឹងមានការដកពន្្ធ ប្រឆាំងនឹងការលក់បង្ខូចថ្លៃលើការនាំចូលរីបុងដែកពីសហរដ្ឋអាមេរិក និងជប៉ុន ដោយទាមទារឲ្យដាក់ប្រាក់ បញ្ញើសម្រាប់ការនាំចូល។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

ការផ្លាស់ប្តូរនេះ បានកើតឡើងបន្ទាប់ពីការរកឃើញដំបូង នៃការស៊ើបអង្កេត ចាប់ផ្តើមកាលពីចុងឆ្នាំមុន បានបង្ហាញភស្តុតាងថា មានការលក់បង្ខូចថ្លៃមួយ នេះបើយោងតាមគេហទំព័ររបស់ក្រសួង។

រាល់ក្រុមហ៊ុននាំចូលទាំងអស់ នឹងត្រូវតម្រូវឲ្យបង់ពន្ធគយរាប់ចាប់ពីការដាក់ប្រាក់ថ្លៃ ២៥,៩ ភាគរយដល់ ៤៨,៥ ភាគរយ ដោយផ្អែកតាមកម្រិតនៃការលក់បង្ខូចថ្លៃ។

គួរបញ្ជាក់ដែរថា ក្រសួងនេះមិនបានបញ្ជាក់ពេលណា នឹងចាត់វិធានការនេះឲ្យមានប្រសិទ្ធិភាពនោះទេ៕

287269479_706

មតិយោបល់