បាត់ដំបងៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តបាត់ដំបង បានរកឃើញ និងដកហូតពពុះសណ្ដែក ដែលមានសារធាតុបូរ៉ាកចំនួន ២៨ គីឡូក្រាម ក្នុងក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញនៅតាមផ្សារក្នុងក្រុងបាត់ដំបង ។ ពពុះសណ្ដែកទាំងនោះ ត្រូវបានកម្ទេចចោលភ្លាមៗផងដែរ ៕
ព័ត៌មានជាតិ
មតិយោបល់