ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! បុរសម្នាក់ស្លាប់អណ្តែតទឹក ពេលនេះកំពុងស្វែងរកក្រុមគ្រួសារ

កណ្តាលៈ ករណីប្រទះឃើញសពអណ្តែតទឹក
កើតហេតុថ្ងៃទី០១ខែ មករា ឆ្នាំ២០២០ វេលាម៉ោង១១និង៤៥ នាទី ចំណុចក្នុងទឹកទន្លេមេគង្គ ភូមិចន្លក់ក្រៅ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់សាកសព មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ប្រហែល ៤៦ ឆ្នាំ កំពស់ ១.៨០ម៉ែត្រ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅផ្លាកអក្សរចិន និងអក្សរUT l60 ស្លៀកខោជើងវែងសាច់ក្រណាត់ពណ៌ខ្មៅ ខោលីអូពណ៌ខ្មៅមានអុច តូចៗពណ៌ស ប្រាក់ដុល្លារ ១$ ក្រៅពីនេះមិនមានអ្វីទៀតទេ ។
តាមប្រភពព័ត៌មានៅវេលាខាងលើ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ថា មានសាកសព អណ្តែត ទឹកទន្លេមេគង្គ ក្នុងភូមិ-ឃុំកើត ហេតុ ។ ក្រោយទទួលបានពត៌មានកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញស្រុក អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យឃុំ បានចុះដល់កន្លែងកើតហេតុ ពិនិត្យសាកសព ពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ។
ការសន្និដ្ឋាន សាកសពស្លាប់ដោយសារលង់ទឹកហើយមានសភាពហើម រលួយមិនអាចផ្តិតយកស្នាមខ្ចៅដៃបាន ។
ក្រោយពីពិនិត្យរួចបានប្រគល់សាកសពជូន អាជ្ញាធរមូលដ្ឋានភូមិឃុំ យកទៅបញ្ចុះ ដើម្បីរង់ចាំ និងប្រកាសរក ក្រុមគ្រួសារ បងប្អូន៕

 

មតិយោបល់