-

រថយន្ត RANGE ROVER តម្លៃរាប់ម៉ឺនដុល្លារ បុកគ្នាជាមួយឡានដឹកខ្សាច់ ខ្ទេចទាំងសងខាង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត រ៉េងរ៉ូវើបុកគ្នាជាមួយឡានដឹកខ្សាច់ រងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

រថយន្ត RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-8889 បើកបរដោយជនបរទេស។
រថយន្តបែនដឹកខ្សាច់ ពណ៌ស ចង្កូតស្ដាំ ពាក់ស្លាកលេខ PP-1562។

ករណីនេះ មិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតរថយន្តទាំងសងខាង ហើយក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះដល់ទីតាំងធ្វើការស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់