ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាប់តែសិចស៉ី បញ្ចេញដើមល្វែងលើ អមដោយសាច់សខ្ចី ពេលនេះ សេង សូណា ធ្លាក់ខ្លួនដុនដាម មើលមិនចង់ស្គាល់

(ភ្នំពេញ)៖ បើនិយាយពីតារាស្រី សេង សូណា ទស្សនិកជនមួយចំនួនពិតជាបានស្គាល់ច្បាស់ហើយ ត្បិតថាកាលពីប៉ុន្មានឆ្នាំមុន នាងបានជាប់ឈ្មោះជាកំពូលតារាសិចស៉ី ដែលតែងតែបញ្ចេញរូបភាពសិចស៉ី បញ្ចេញល្វែងលើមួយទំហឹង បង្អូតភ្នែកមហាជន។ យ៉ាងណាមិញ អ្វីដែលនឹកស្មានមិនដល់ ពេលនេះ ជីវិតតារាស្រីសិចស៉ី ដែលធ្លាប់តែសប្បាយរីករាយ បានប្រែមកជាមានទុក្ខប៉ុនភ្នំ ព្រោះតែជីវិតរបស់នាង ហាក់ធ្លាក់ដល់ចំណុចសូន្យតែម្តង ដល់ថ្នាក់ស្រែករកជំនួញពីសប្បុរសជន។

តាមរយៈរូបភាពដែលបានបង្ហោះ ពេលនេះ សេង សូណា អាប់សម្ជស្សយ៉ាងខ្លាំង ថែមទាំងរួមរិតដោយជំងឺប្រចាំកាយជាច្រើនមុខ ហើយនាងក៏បានឆ្លងកូវីដ១៩ ទៀតផង។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់នាង។ នាងកំពុងស្ថិតក្នុងស្ថានភាពមួយយ៉ាងលំបាក ដោយកំពុងខ្វះខាតយ៉ាងខ្លាំង រហូតដាច់ចិត្តហារមាត់សុំជំនួយពីអ្នកស្គាល់ ខណៈក្នុងខ្លួនគ្មានមួយរៀលសម្រាប់ចំណាយលើការព្យាបាលជំងឺ ។

សេង សូណា សរសេរយ៉ាងដូច្នេះ « នាងខ្ញុំ សេង សូណា បានឆ្លងកូវីដ និងលើសឈាមទឹកនោមប្រៃ និងខ្សោយបេះដូង និងឡើងខ្លាញ់ឡើងអាស៊ីតមានជំងឺប្រចាំកាយផង ។ មាន កាខ្វះខាតលុយកាក់ជាខ្លាំង សូមបងប្អូនក្នុងសមាគមន៍សិល្បៈ ឯកឧត្តម លោក លោកស្រី ជួយនាងខ្ញុំដោយក្តីមេត្តាផ្តល់ជាប្រាក់កាក់ដើម្បីសម្រួលជីវភាពរបស់នាងខ្ញុំផងទោះ1$2$ក្តីជាទឹកចិត្តរបស់បងប្អូន »។

សូមបញ្ជាក់ថា សេង សូណា ជាតារាស្រីមួយរូប ដែលហ៊ានលះបង់ថតសិចស៊ីមិនសំចៃដៃនាពេលកន្លងមក និងបានកសាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងក្រសែភ្នែកអ្នករិះគន់ ច្រើនជាងអ្នកគាំទ្រ។ ទោះបីជាយ៉ាងណា គ្មាននរណានឹកស្មានដល់សោះថា តារាយេរៗ សេង សូណា ធ្លាក់ខ្លួនដល់ថ្នាក់នេះឡើយ ព្រោះកន្លងមកនាងមានជីវិតហ៊ឺហារ មានតាមស្នេហាច្រើន រួមទាំងអ្នកខ្លះធូរធារទំនុកបម្រុងឲ្យរូបនាងបានរស់ដោយស្រួលទៀតផង។ ម្យ៉ាងទៀត សម្រស់របស់នាងបានប្រែប្រួលយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿផងដែរ៕

មតិយោបល់