កណ្តាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤៥នាទីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូកើតហេតុលើផ្លូវ កៅស៊ូ ៣៨២ ស្ថិតក្នុងភូមិសុីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ៕
បង្ករឡើងដោយម៉ូតូ០១គ្រឿងម៉ាកសេ១២៥ពណ៍ខ្មៅស៊េរីឆ្នាំ២០០៨ ផ្លាកលេខភ្នំពេញ:1Z.2999-បើកបរដោយឈ្មោះជាន ជាតិភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិសុីធរលិច ឃុំសុីធរ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល រងរបួស(ធ្ងន់)បញ្ជូនទៅសង្គ្រោះតាមរថយន្តសង្រ្គោះមន្ទីពេទ្យបង្អែកស្រុកខ្សាច់កណ្តាល(អត់ពាក់មួកសុវត្ថិភាព )
រួមដំណើរឈ្មោះជាតិ សុជាតាភេទស្រីអាយុ០៦ឆ្នាំត្រូវជាកូន (ស្លាប់) នៅហ្នឹងកន្លែងកើតហេតុ ៕
លុះមកដល់ចំណុចកើតហេតុអ្នកបើកម៉ូតូបង្ករខាងលើបានជិះមកដល់ចំណុចផ្លូវកែងបែកជា៣ហើយបានឈប់និយាយគ្នាជាមួយអ្នកដំណើរដែលជិះម៉ូតូ០១គ្រឿងផ្សេងទៀតនៅត្រង់ផ្លូវកែងបន្តិចក្រោយមកម៉ូតូបង្ករខាងលើបានបើកឆ្លងផ្លូវដើម្បីទៅខាងស្តាំដៃក្នុងទិសដៅពីកើតឆ្លងផ្លូវទៅទិសខាងត្បូងស្របពេលនោះក៏មានរថយន្ត០១គ្រឿងម៉ាកហុីយ៉ាន់ដាយពណ័សផ្លាកលេខភ្នំពេញ 3C 1890.បើកបរដោយឈ្មោះឈឿន វ៉ាន់ឌីភេទប្រុសអាយុ២៦ឆ្នាំស្រុកកំណើតនៅភូមិវាលកណ្តៀងឃុំជប់ស្រុកត្បូងឃ្មុំខេត្តកំពង់ចាម។
អាស័យដ្ឋានបច្ចុប្បន្ននៅភូមិព្រះប្រសប់ឃុំព្រះប្រសប់ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ក្នុងទិសដៅពីត្បូងទៅជើងបានជ្រុលទៅបុកជាមួយម៉ូតូខាងលើបណ្តាលអោយម៉ូតូគាបជាប់ក្រោមរថយន្តតែម្តងទៅ។
អ្នកបើកបររថយន្តខាងលើត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនភ្លាមៗប្រគល់អោយសមត្ថកិច្ចក្រោយពេលកើតហេតុ។
រួមដំណើរ០៣នាក់៖
ករណី នេះបណ្តាលអោយ(ស្លាប់០១នាក់ស្រីនិងរងរបួសធ្ងន់០១នាក់ប្រុស) ខូចខាតសម្ភារ:០២គ្រឿងម៉ូតូ០១គ្រឿង(ធ្ងន់)និងរថយន្តមួយគ្រឿងស្រាល
មូលហេតុអ្នកជិះម៉ូតូបង្ករឆ្លងផ្លូវខាងលើបើកឆ្លងខ្វះការប្រុងប្រយត្ន័ ៕
ករណីនេះ ផ្នែកជំនាញ បានឃាត់ខ្លួនអ្នកបើកបររថយន្ដនិងរដកហូតសម្ភារ:ទាំង០២គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលនិងបានចុះវាស់វែងដើម្បីកសាងសំនុំរឿងចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់