ព័ត៌មានជាតិ

Juventus ចាប់អារម្មណ៍​កីឡាករ Alexis Sanchez របស់ Barcelona

​អ៊ីតាលី​៖​អគ្គនាយក​របស់​ក្លិប​សេះ​បង្កង់ Juventus លោក Beppe Marotta បាន​និយាយ​ជា​សាធារណៈ​ថា ក្លិប​បាន​ចាប់អារម្មណ៍​ទៅលើ កីឡាករ Alexis Sanchez ក៏ប៉ុន្តែ​មិន​បាន​សង្កត់ធ្ងន់​ទៅលើ​ការពិភាក្សា ណាមួយ ជាមួយនឹង​ក្លិប Bacelona នៅឡើយ​។​

​ក្លិប សេះ​បង្កង់ Juventus នៅ​រដូវ​កាល​មុននេះ បាន​ធ្វើ​រឿង​ដ៏​ល្អ ដោយ​ក្លាយជា​ម្ចាស់​ពានរង្វាន់ ក្រប​ខណ្ឌ Serie A ក៏​ប៉ុន្តែ​អ្វី​ដែល​គេ​ត្រូវការ​ធ្វើ​បន្ទាប់​គឺ ការទទួលបាន​នូវ​សម្មិតិ​ផល ពី​ការប្រកួត នៅ អឺរ៉ុប​។​
Marotta បាន​ប្រាប់​ដល់ Mundo Deportivo កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា “​កីឡាករ Sanchez គឺជា​អ្នកលេង​ដ៏​ល្អ ហើយ Juventus ពេញចិត្ត​” ។ លោក​បាន​បន្តថា នៅ​ទីនេះ​មាន​តែ​ពាក្យ​ថា​ពេញចិត្ត ដោយ​មិន​ទាន់​បាន​ពិភាក្សា​នៅ​ឡើយ​នោះទេ បើសិនជា​ឈានដល់​ការពិភាក្សា​យើង​នឹង​ប្រកាស ។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ កីឡាករ​ខ្សែបម្រើ Arturo Vidal ដែល​ជា​គន្លឺះដ៏​សំខាន់​របស់​ក្លិប​នេះ ត្រូវបាន Real Madrid កំពុង​បោះទុន​ចង់បាន តែ​ទោះជា​យ៉ាងណា លោក Marotta បាន​អះអាង​ថា Real Madird បានត្រឹមតែ​សម្លឹង និង សរសើរ​លើ​កីឡាករ​រូប​នេះ​តែប៉ុណ្ណោះ ៕

Alexis_2649942

មតិយោបល់