លួចកាបូប បាន១៥ថ្ងៃស្មានតែរួចខ្លួននៅតែសមត្ថកិច្ចឃាត់បានដដែល

ភ្នំពេញៈ ករណីលួចកាបូប នៅមុខផ្សារច្បារអំពៅ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាល ពីថ្ងៃទី ១២-០៩-២០២១ ម៉ោង២៣និង០០នាទី ដែលជនរងគ្រោះឈ្មោះ ឈឹម ច័ន្ទដាវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះ២៦៤Eo ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា។
រហូតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន០២នាក់ ៖
១-ឈ្មោះ ព្រេង ភារ៉ន ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ សាន មេឃ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
ទាំង០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
នៅ មុនពេលកើតហេតុជនរងគ្រោះទុករថយន្តម៉ាក Toyota Celica ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0964 នៅចំណុចកើតហេតុ រួចទៅហូបនំបញ្ចុកក្បែរនោះ ដោយពុំបានចាក់សោទ្វាររថយន្តទេ ស្រាប់តែជនសង្ស័យ០២នាក់ឈ្មោះ ព្រេង ភារ៉ន និងឈ្មោះ ព្រេង ភារ៉ុង ដើរមកបើកទ្វាររថយន្តលួចយកកាបូបស្ពាយពណ៌ខ្មៅជនរងគ្រោះ ក្នុងកាបូបមាន ៖ អាវុធខ្លី០១ដើម ម៉ាក CFK-៩៨ ពណ៌ខ្មៅ, បង់០១, គ្រាប់ ១៥គ្រាប់, ប្រាក់ ៥០០ដុល្លារ, អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ០១សន្លឹក, លិខិតឆ្លងដែន ០១ក្បាល, បណ្ណសំគាល់យានយន្ត ០១សន្លឹក, អត្តសញ្ញាណបណ្ណនគរបាលជាតិ ០១សន្លឹក, បណ្ណសំគាល់អាវុធខ្លី០១សន្លឹក, បណ្ណបើកបរនគរបាលជាតិ ០១សន្លឹក, បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១សន្លឹក នាំគ្នាគេចខ្លួនទៅជួបបក្ខពួក ០២នាក់ទៀត ឈ្មោះ សាន មេឃ និងឈ្មោះ ម៉េត រួចនាំគ្នាដកយកលុយទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ ចំណែកកាបូប និងសម្ភារៈនៅសល់ រួមនិងអាវុធខ្លី គឺឈ្មោះម៉េតជាអ្នកទុក។ លុះដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៧ និង០០នាទី សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ឈ្មោះ ព្រេង ភារ៉ន និងឈ្មោះ សាន មេឃ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២សាកសួរតែម្តង៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *