អតីតអ្នកប្រដាល់ជើងឯកប្រភេទទម្ងន់ធ្ងន់លោក Mike Tyson បានអះអាងថា លោកធ្លាប់បានឆ្លង់កាត់ការស្លាប់ ដោយសារតែគ្រឿងញៀន និងបញ្ហាសេពគ្រឿងស្រវឹង។
លោក Mike Tyson ប្រាប់ដល់ ESPN កាលពីថ្ងៃសុក្រថា “ខ្ញុំមិនចង់រស់នៅជាមួយនឹងជីវិតដែលស្រវឹងនោះទេ ខ្ញុំមិនចង់ស្លាប់ តែខ្ញុំបានឆ្លងការស្លាប់រួចរាល់ហើយ ព្រោះតែសេពគ្រឿងស្រវឹង”។
ដើម្បីលើកកម្ពស់បញ្ហានេះដល់មហាជនផ្សេងៗឲ្យជៀសពីប្រើគ្រឿងស្រវឹង នោះលោកបានឲ្យដឹងបន្តថា “កាលពីមុនលោកជាមនុស្សអាក្រក់ ដោយធ្វើរឿងអាក្រក់ជាច្រើន ពោលគឺជារឿងដែលមិនអាចលើកលែងទោស និងសង្ឈឹមថាពួកគេនឹងលើកសែងទោសឲ្យខ្ញុំ ព្រោះថាខ្ញុំចង់ផ្លាស់ប្តូរជីវិតជៀសផុតពីគ្រឿងញៀន និងចង់រស់នៅជីវិតបែបផ្សេងពីពិភពគ្រឿងស្រវឹង”។
លោកបានបង្ហើបឲ្យដឹងថា លោកបានធ្វើការកាត់ផ្តាច់ពីពិភពគ្រឿងញៀន ដោយហាមខ្លួនឯងមិនឲ្យប្រើ អស់រយៈពេល ៦ ថ្ងៃ នេះជារឿងដ៏អស្ចារ្យណាស់ ។ បន្ទាប់ពីរយៈពេល៦ ថ្ងៃ នោះ ខ្ញុំក៏មិនចង់ប្រើប្រាស់វាទៀតដែរ៕
ព័ត៌មានជាតិ
មតិយោបល់