ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពនៃទំនិញតាមបណ្ដាផ្សារ និងម៉ាតលក់ទំនិញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្នុងគោលបំណងការពារផលប្រយោជន៍ និងសុខុមាលភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ។
ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញចំនួន៧៧.៣៥គីឡូក្រាម ដែលជាទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ យកមករក្សាទុកដើម្បីកម្ទេចចោល ។
ទំនិញខាងលើសុទ្ធសឹងជាគ្រឿងឧបភោគបរិភោគ ដែលងាយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ៕
មតិយោបល់