ព័ត៌មានជាតិ

រថយន្តកូរេមួយគ្រឿងជ្រុលចង្កូតបុករះ បណ្តាលឲ្យរថយន្តពីរគ្រឿង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តកូរេដឹកការូពណ៌ មួយគ្រឿង បានជ្រុលបុករថយន្តព្រូស និងរថយន្ត CRV បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរូស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តទាំង៣គ្រឿងខាងលើ ធ្វើដំណើរស្របទិសដៅគ្នាពីជើងទៅត្បូង ដោងរថយន្តបង្កម៉ាកកូរេ ពណ៌ស ដឹកការូ ពាក់ស្លាកលេខ ភ្នំពេញ 2AH-4430 ដែលបើកបរខាងក្រោយគេ ខណ:ពេលកំពុងបើកបរនោះ ក៏ស្រាប់តែជ្រុលទៅបុក រថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-7349 ពីក្រោយបណ្តាលឲ្យបែកស្តុប កាង សាច់ឡានយ៉ាងដំណំ ពេលនោះហ្រ្វាំងមិនជាប់ ក៏ជ្រុលទៅរថយន្ត CRV ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AF-0335 មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត ចំហៀងខាងឆ្វេងយ៉ាងដំណំដូចគ្នា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការខណ្ឌពោធិ៍សែនជ័យ ចុះដល់ទីតាំងកន្លែងកើតហេតុ យករថយន្តទាំង៣គ្រឿងដាក់ខាង និងឲ្យម្ចាស់ធ្វើការដោះស្រាយគ្នាតែម្តង ៕

មតិយោបល់