កណ្តាលៈ រថយន្តដឹកមាន់របស់ក្រុមហ៊ុន W.T.G វើលដ៍ត្រេឌីងគ្រុប ត្រូវបានកម្លាំងពេទ្យសត្វខេត្តកណ្តាល សហការជាមួយកម្លាំងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម និងសមាគមន៍អ្នកចិញ្ចឹមមាន់នៅកម្ពុជា ចុះឃាត់ត្រួតពិនិត្យមើលរកឃើញមាន់ចំនួន៥០០ក្បាលដែលក្រុមហ៊ុនលួចបង្កប់ដាក់ដឹក មកជាមួយមាន់ស្របច្បាប់ដែលគេនាំចូលមកកាន់ទីផ្សារកម្ពុជា និងនាំយកទៅរក្សាទុក រួចយកសំណាកមាន់៣ក្បាលទៅពិសោធន៍នៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីពិនិត្យសុខភាពសត្វមាន់ទាំងនោះ។ ការចុះឃាត់នេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៨ ក្នុងឃុំជន្លឹង ស្រុកមុខកំពូល ខេត្តកណ្តាល។…
មតិយោបល់