ភ្នំពេញៈ យុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង លឿនពេក ជ្រុលទៅបុករថយន្តដឹកខ្សាច់ ចតចោលលើស្ពាន បណ្ដាលរងរបួសធ្ងន់ មិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែមានយុជនម្នាក់ទៀត ជិះម៉ូតូឌ្រីមសង់០២១ ល្បឿនយ៉ាងលឿន ជ្រុលទៅបុករថយន្តដឹកខ្សាច់ ពីក្រោយពេញទំហឹង បណ្ដោយបោកក្បាលនិងគូទរថយន្តពីក្រោយ ផុងលលាដ៍បែកក្បាលស្លាប់ក្នុងថ្លុកឈាម គួរឲ្យអាណោចអាធ័ម ។
ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង០៧និង៤០នាទីយប់ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ វិថី ឈ្នះ ឈ្នះ ចំណុចលើស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
សពជនរងគ្រោះមានឈ្មោះ ជា សុវណ្ណឌី ធ្វើការជាអនុប្រធានសណ្ដាប់ធ្នាប់ អង្គភាពរដ្ឋបាលខណ្ឌព្រែកភ្នៅ ។
យោងតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូឌ្រីមសង់០១៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ 1G 9675 ធ្វើដំណើរទិសដៅពីលិចទៅកើត ឡើងលើស្ពានព្រែកព្នៅ ខណៈពាក់កណ្ដាលស្ពាន ជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ ពាក់ស្លាកលេខភ្នំពេញ 3F 1527 ខូចលើស្ពានចតចោលចំហៀងផ្នែកខាងស្ដាំ បណ្ដាលឲ្យរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះភាមៗ មិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែមានយុវជនម្នាក់ទៀត ជិះម៉ូតូឌ្រីមសង់០២១ ពាក់ស្លាកលេខកណ្ដា 1AL 1364 ធ្វើដំណើរទិសដៅពីលិចទៅកើតដូចគ្នា ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកគូទរថយន្តពីក្រោយពេញទំហឹង បោកក្បាលផ្ទប់និងគូទរថយន្តបែកក្បាលស្លាប់ នៅលើម៉ូតូក្នុងថ្លុកឈាម ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ បានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញ ស្នងការាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ។ ដោកឡែកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់