ព័ត៌មានជាតិ

សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក

កំពត: នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១រសៀល មានប្រជាពលរដ្ឋ ប្រទះឃើញសាកសពអណ្តែតទឹក ក្នុងអណ្តូងទឹក ត្រង់ចំណុចជើងភ្នំប៉ប្រក ស្ថិតក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង ពាក់អាវដៃវែង ពណ៌ខៀវ ពាក់អាវយឺតក្នុង បង្កង់ស លាយលឿង ខោជើងវែង ពណ៌ខ្មៅ សពសភាពហើម ។

តាមការពិនិត្យ និងកោសល្យវិច្ច័យរបស់ការិយាល័យជំនាញខេត្ត បានបញ្ជាក់ថា នៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីទេ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ៕

មតិយោបល់