-

ស្រ្តីវ័យចំណាស់ម្នាក់ ធ្លាក់ពីលើកាណូតចូលទឹកស្ទឹង បាត់ខ្លួនពីរថ្ងៃទើបរកសពឃើញ

កំពង់ធំ: កាលពីថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី មានករណីមនុស្សលង់ទឹក០១លើក បណ្តាលឲ្យបាត់ខ្លួន ស្ថិតនៅចំណុចមុខវត្តខ្សាច់ជីរស់ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លុះមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦និង៥០នាទី ទើបរកឃើញសព នៅត្រង់ចំណុចចុងអូរទូចឡាត់ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ។

សពជនរងគ្រោះឈ្មោះ វ៉ន ធត ភេទស្រី អាយុ៥៧ឆ្នាំ ។ មូលហេតុ៖ ស្រវឹងស្រាធ្លាក់ពីលើកាណូតចូលទឹកស្ទឹងសែន ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ ធ្វើកោសល្យវិច្ច័យសាកសព បន្ទាប់ពីពិនិត្យរួច បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់