ព័ត៌មានជាតិ

អាសូរណាស់!ករណីចៅលង់ទឹកយាយទៅជួយបណ្តាលអោយស្លាប់ទាំង២នាក់ នៅខេត្តកំពង់ធំ…

កំពង់ធំ: ករណី: ស្លាប់លង់ទឹកស្រះចំនួន ០២នាក់បណ្តាលឲ្យស្លាប់ចៅនិងយាយ
– នៅចំណុចស្រះទឹកវាលស្រែខាងកើតភូមិសាគ្រាមជើង ឃុំ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ចម្ងាយប្រហែល ៣០០ម៉ែត្រ ។
-ដឹងកើតហេតុនៅវេលាម៉ោង 8 និង ០០នាទី ថ្ងៃទី៩ ខែ មិនា ឆ្នាំ២០២៣។
សាកសពជនរងគ្រោះមានចំនួន ២នាក់
១-សពឈ្មោះ កែន សាល ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ:កសិករ រស់នៅភូមិ-ឃុំ កើតហេតុ ។
២-សពឈ្មោះ ណាល់ សុខហេង ភេទ ប្រុស អាយុ ៤ឆ្នាំ (ក្មួយបង្កើត) រស់នៅភូមិ-ឃុំ កើតហេតុ។
មុនពេលកើតហេតុជនរងគ្រោះ មានគ្នា ៤នាក់រស់នៅភូមិខាង លើ ១-ឈ្មោះ កែន សាល ភេទស្រី អាយុ ៤២ឆ្នាំ (សព)ត្រូវជាអ៊ុស្រីបង្កើត ២-ឈ្មោះ ណាល់ សុហេង ភេទ ប្រុស អាយុ ៤ឆ្នាំ (សព) ត្រូវជាក្មួយ ៣-ឈ្មោះ កែប សំណាង ស្រី អាយុ ៦ឆ្នាំ ត្រូវ ជាកូនបង្កើត(សព) ៤-ឈ្មោះ នុយ ពិសិដ្ឋ ត្រូវជាក្មួយ នៅវេលាម៉ោងប្រហែល ១៩ ជនរងគ្រោះ បាននាំគ្នាទៅចាប់កង្កែបស្រូវនៅវាលស្រែ ខាងកើតភូមិ ហើយជនរងគ្រោះឈ្មោះ ណាល់ សុខហេង បានដើរទៅជិតមាត់ស្រះទឹក ក៏យកជើងទៅលាងទឹកស្រះស្រាប់តែរអិលធ្លាក់ចូល ឃើញដូចនោះឈ្មោះ កែន សាល (សព) បានស្ទុះ ទៅចាប់ស្រង់ក្មួយ ក៏លង់ទឹកទាំងពីនាក់ ពេលនោះឈ្មោះ ឈ្មោះ កែប សំណាង ស្រី អាយុ ៦ឆ្នាំ ត្រូវ ជាកូនបង្កើត(សព) ៤-ឈ្មោះ នុយ ពិសិដ្ឋ ត្រូវជាក្មួយ ដែលនៅក្បែរនោះឃើញ ក៏នាំគ្នារត់មកប្រាប់ អ្នកភូមិឲ្យទៅជួយ មុជ រាវឃើញសពជនរងគ្រោះទាំងពីរនាក់ស្លាប់បាត់ទៅហើយ ។
-III. ការស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកើតហេតុ-យោងតាមការបំភ្លឺពីឈ្មោះ កែម សំណាង ភេទ ស្រីអាយុ ៦ឆ្នាំត្រូវជាកូន បង្កើត(សព) បានអះអាងថា: នៅថ្ងៃទី០៩.០៣.២០២៣ វេលាម៉ោងប្រហែល ១៩ ពួកខ្លួនទាំង ៤នាក់បានទៅរកចាប់កង្កែបតាមវាលស្រែខាងកើតភូមិចម្ងាយប្រហែល ៣០០ម៉ែត្រ ក្បែស្រះទឹកពេលនោះឈ្មោះ ណាល់ សុខហេង(សព) បានយកជើងទៅលាងទឹកស្រះ ក៏រអិលធ្លាក់ចូល ឃើញដូចនោះឈ្មោះ កែល សាល(សព) ត្រូវជាអ៊ុ បានលោតចូលទៅជួយ ក៏លិចបាត់ក្នុងទឹកមិនឃើញហើបវិញសោះ ដោយចាំយូរខ្លួនក៏នាំឈ្មោះ នុយ ពិសិដ្ឋ អាយុ ៤ឆ្នាំ រត់សំដៅមកភូមិហៅអ្នកភូមិឲ្យទៅជួយ រាវរកឃើញ ទាំងពីរនាក់ ហើយជួយធ្វើចលនា តែស្លាប់បាត់ទៅហើយ ។
-ខ. ការត្រួតពិនិត្យកន្លែងកើតហេតុ:
-១. ស្ថានភាពកន្លែងកើតហេតុ:
-កន្លែងកើតហេតុគឺជាស្រះទឹក ស្ថិតនៅខាងកើតភូមិចម្ងាយប្រហែល ៣០០ម៉ែត្រ ជម្រៅ ២.៥ម ទំហំ ៨មx៥ម។សាកសពកុមាររងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារយកទៅផ្ទះ ហើយបានផ្លាស់ប្ដូរសំលៀកបំពាក់ថ្មី ។
តាមការស្រាវជ្រាវ ស៊ើបអង្កេតព័ត៌មានជុំវិញកន្លែងកើតហេតុ និងសាកសពយើងសន្និដ្ឋានសពកុមាររងគ្រោះទាំងពីរនាក់ ស្លាប់ដោយសារលង់ទឹក។
-សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់