ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅវេលាម៉ោង ៥និង៣០ នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ មានករណីមនុស្ស ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅចំណុចភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច។

មូលហេតុ៖ ជនរងគ្រោះ ទ្បើងផ្សារដំបូលយ៉ាកផ្ទះ ហើយក៏ប៉ះឧបករណ៍ផ្សារ បណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ជនរងគ្រោះឈ្មោះ ម៉ឹង ចន្ថា ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕

មតិយោបល់