ព័ត៌មានជាតិ

នគរបាលបង្ក្រាបករណីល្បែងស៊ីសង ឃាត់ខ្លួនមនុស្ស ៤នាក់ អប់រំណែនាំ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១៥និង៣០នាទី នេះអនុវត្តតាម យោបល់ណែនាំរបស់លោកឧត្តមសេនី យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរ សេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំបង្រ្កាប អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង (បៀស៊ីគូទឹក) ក្នុងមូលដ្ឋាននៅចំណុចក្រុមទី១៤ ភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល បានចំនួ ន ០១ករណី ឃាត់អ្នកប្រព្រឹត្តចំនួន ០៤នាក់។
១.ឈ្មោះ អ៊ុក សាវេត ភេទប្រុស រស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល (ម្ចាស់ផ្ទះ) ។
២.ឈ្មោះ អ៊ិត សៅនី ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ។
៣.ឈ្មោះ ប៉ាក់ សុខា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល និង៤.ឈ្មោះ ខន សូនី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ។

ក្នុងនោះសម្ភារៈដកហូតរួមមាន៖
-ម៉ូតូ ០១គ្រឿង ម៉ាកវីវ៉ា
-បៀរលេងចំនួន ០១ហ៊ូ (៥២សន្លឹក)
-កំរាលក្រាលលេងបៀរចំនួន ០១ ។

ក្នុងកិច្ចសន្យាអប់រំណែនាំ ដែលសមត្ថកិច្ចបានធ្វើចំពោះពួកគាត់កុំឱ្យប្រព្រឹត្តសកម្មភាពល្មើស បន្តទៀតនេះ សមត្ថកិច្ចបានពន្យល់ណែនាំឱ្យគាត់បានយល់អំពីបញ្ហាប្រឈម នៃករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលក្នុងនោះមានចំណែកជាច្រើន ករណីដែលបណ្តាលមក ពីការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសង នេះផងដែរ៕

មតិយោបល់