(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ ត្រូវបានអ្នកលេងបណ្តាញសង្គមមិនតិចនោះទេ ចាប់អារម្មណ៍ តាមរយៈសកម្មភាពប្លែកៗមួយចំនួន។ ជាពិសេស គឺក្រោយពេលដែល កក្កដា សុភ័ណ្ឌ ទៅចូលរួមពិធីមង្គលការ នៅក្នុងខេត្តតាកែវ ដែលបណ្តាលឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ចោទប្រកាន់ និងត្រូវលក្ខណៈលេងសើច និង ជាន់ពន្លិចរូបនាង ជាមេចចម្លងមេរោគប្រចាំខេត្តតាកែវ។
ហើយអ្វីដែលគេចាប់អារម្មណ៍គឺថ្មីៗនេះ កក្កដា សុភ័ណ្ឌ ហៅស្រីដា បានទៅវត្ត ចំថ្ងៃនៃពិធីភ្ជុំបិណ្ឌផងនោះ ហើយវត្តក៏ត្រូវបានបិទទៀត ក្រោយមក មហាជនក៏នាំគ្នា ចោទបញ្ចើចបញ្ចើរ និង រិះគន់ភ្លូកទឹកភ្លូកដីទៅលើរូបលើនាង ពេញបណ្តាញសង្គម ថា ទៅទីណានាំស៊យទីនោះ ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ចេញចំណាត់ការ ដើម្បីផ្អាកនូវពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងដើម្បីបញ្ជៀសការប្រមូលផ្តុំ ឬការចម្លងវីរុសកូវីដ១៩។
ជាមួយគ្នានេះ តាមកិច្ចសម្ភាសន៍សិល្បៈករកម្ពុជា និងសង្គម ជាមួយស្រីដា បានចោទសួរ ហេតុអីអ្នកទាំងអស់គ្នាពូកែមកដាក់សម្ពាធលើរូបនាង? ហេតុអីបន្ទោសរូបនាង ហើយសួរខ្លួនឯង ខ្លួននាងខុសអី ប្រសិនជាក្រៅពីរូបនាង បើម្លឹងៗ អ្នកផ្សេង ប្រាកដជាទៅលោតសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វារហើយ។ ហើយសូម្បីតែនាងទៅវត្តនេះក្តី គឺទៅដើម្បីថតកម្មវិធីឱ្យគេ ទាំងនាងមិនដឹងខ្លួនសោះ។
ស្រីដា បានឆ្លើយតបថា នាងមិនប្រកាន់នោះទេ ហើយមិនដឹងប្រកាន់ម៉េច បើមនុស្សគេមានខួរ រៀនចេះដឹង គេមិនផុសរូប ហើយដាក់បន្ទុកនាងអញ្ចឹងនោះទេ ហើយនាងថា វាហួសហេតុពេកហើយ។ ទន្ទឹមនេះដែរ ក្នុងឱកាសនៃពិធីបុណ្យប្រពៃណីខ្មែរនេះ រូបនាង ក៏បានសុំមេត្តាបងប្អូនមួយចំនួន កុំពូកែដាក់បន្ទុកលើរូបនាងដោយសារតែចង់បានការចាប់អារម្មណ៍ (Attention) បន្តទៀត៕
មតិយោបល់