កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃស្រុក ០២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០១ និង០០នាទី រំលងអធ្រាត្រ មានករណី គំរាមសម្លាប់ម្តាយបង្កើត ចំណុចផ្ទះរងគ្រោះភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះ (ម្តាយបង្កើត) ឈ្មោះ ឡេះ ម៉ារី ភេទស្រី អាយុ៥២ឆ្នាំ ខ្មែរឥស្លាម ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ខោអាវ ។ ចំណែកជនសង្ស័យ (កូនបង្កើត) ឈ្មោះ លី សាគី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ -កាំបិតមុខពីរដងឈើចំនួន១ប្រវែង២០ស.ម ។ -កាំបិតចុងស្រួចដងឈើចំនួន១ប្រវែង៣០ស.ម ។
-ញញួរដែកដងដែកចំនួន១ប្រវែង៦០ស.ម ។
នៅវេលាកើតហេតុខាងលើ ពេលជនរងគ្រោះជាម្តាយ កំពុងតែសម្រាកនៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យត្រូវជាកូន ដែលជាមនុស្សញៀនថ្នាំ បានសុំលុយពីជនរងគ្រោះចំនួនមួយម៉ឺនរៀល បន្ទាប់មកក៏សុំពីរម៉ឺនរៀលទៀត តែជនរងគ្រោះពុំមានលុយអោយ ពេលនោះជនសង្ស័យខឹងបានយកកាំចុងស្រួច និងញញួរមកកាន់និយាយគំរាមកាប់សម្លាប់ គំរាមវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះចោល ហើយកន្លងមកធ្លាប់បានធ្វើសកម្មភាពយកកាំបិត ញញួរ គំរាមរកកាប់ និងវាយម្តាយជាច្រើនលើកច្រើនសារឿងសុំលុយទៅទិញថ្នាំញៀនជក់ មិនបានដូចបំណងខ្លួន ដោយមានការភ័យខ្លាច ទ្រាំនិងទង្វើដដែលៗរបស់កូនមិនបាន ទើបប្តឹងសមត្ថកិច្ច អោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធ ៕
មតិយោបល់