ព័ត៌មានជាតិ

យុវជន ២នាក់ ជិះម៉ូតូបុកដើមស្រល់ បណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០និង២០នាទីព្រឹក នៅលើភ្នំគីរីរម្យ ចំណុចផ្លូវកោងនាគព័ន្ធ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយយុវជនម្នាក់បានជិះបុកដើមឈើបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកអ៊ិចសិនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ា ហេ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិក្រាំងដូង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច និងអ្នករួមដំណើរឈ្មោះ សំអាត ចាន់វាសនា នៅភូមិជាមួយគ្នា ដល់ចំណុចខាងលើម៉ូតូរេចង្កូតទៅបុកដើមស្រល់ បណ្តាលឲ្យឈ្មោះ សំអាត ចាន់វាសនា ស្លាប់នៅនឹងកន្លែងកើតហេតុសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងឈ្មោះ ម៉ា ហេ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ)។

មន្ត្រីនគរបាលដដែលបន្តថាចំពោះវត្ថុតាងម៉ូតូ យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចំបក់ រង់ចាំប្រគល់ជូនក្រុមគ្រួសារសព៕

មតិយោបល់