ព័ត៌មានជាតិ

រន្ធត់ស្ទើរអស់ព្រលឹង! ដើរទៅបត់ជើង ស្រាប់តែភ្ញាក់ឲ្យព្រឺត..

រតនគិរីៈ កាលពីវេលាម៉ោង ៩ និង១៨ នាទីយប់ថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅចំណុចក្រោយផ្ទះលោក ស្រី យ៉ែម ស្រីណុច ស្ថិតក្នុងភូមិសាយ៉ស់(លើ) ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

ជនរងគ្រោះ ឈ្មោះ យ៉ែម សីហា ភេទប្រុស អាយុ៥០ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៨ និង៤៥ នាទីយប់ថ្ងៃកើតហេតុ ជនរងគ្រោះ ក្រោយពីផឹកស្រាស្រវឹងពីក្បាលល្ងាច បានចូលសម្រាកនៅផ្ទះលោក យ៉ែម វាសនា ដែលត្រូវជាប្អូនបង្កើត បានបន្តិចជនរងគ្រោះ ក៏សុំប្អូន ( វាសនា) ថា ចង់ទៅលេងកូននៅស្រុកកូនមុំ តែប្អូនរបស់គាត់ ប្រាប់ថា បងស្រវឹងហើយចាំព្រឹកចាំទៅ ពេលនោះជនរងគ្រោះ បានដើរចេញមកក្រៅផ្ទះបាត់មួយសន្ទុះ រហូតដល់ម៉ោងប្រហែល ៩ និង១៨យប់ ឈ្មោះ យ៉ែម វាសនា ដើរទៅបត់ជើងក៏ប្រទះឃើញជនរងគ្រោះ ចង.ក ក្រោមដើមប័រ ស្លាប់បាត់ទៅហើយ។

ក្រោយបានទទួលព័ត៌មាន កម្លាំងប៉ុស្ដិ៍កាឡែង បានចុះដល់កន្លែងកើតហេតុ ពិនិត្យកន្លែងកើតហេតុ និងសាកសព សន្និដ្ឋានថា ករណីនេះ ពិតជាការធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែន ទើបប្រគល់ សពជូនបងប្អូនសាច់ញ្ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់