ព័ត៌មានជាតិ

ម្ដាយសន្លប់បាត់ស្មារតី ពេលឮកូនស្រីប្រាប់ថា «ប៉ាជាអ្នកចាប់រំលោភខ្ញុំ» ជាច្រើនលើក រហូតមានផ្ទៃពោះ…

កណ្ដាល: នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៤និង២០នាទី មានករណីរំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស ចំណុចភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ( យ ស ត យ័ន ) ភេទស្រី កើតថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០៧ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅ ខេត្តកណ្តាល (ជាកូនបង្កើត)។
ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ យ៉េន ក្តុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (ជាឪពុកបង្កើត)

ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម។

សភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ វេលាប្រហែលម៉ោង ៤និង៣០នាទី ឈ្មោះ ប៉ូច ចិន ត្រូវជាម្តាយរបស់ជនរងគ្រោះឈ្មោះ ( យ ស ត ) ភេទ ស្រី អាយុ ១៤ឆ្នាំ បានឃើញពោះកូនរបស់ខ្លួន មានសភាពធំប្លែក ក៏លួងលោមសួរទៅកូនស្រីឈ្មោះ ( យ ស ត ) ថា៖ ពោះកូនឯងដូចជាធំប្លែកណាស់កូនឯងទៅខូចជាមួយអ្នកណា ប្រាប់ម៉ែមក ម៉ែទៅហៅគេមករៀបចំផ្សំផ្គុំ កុំឲ្យខ្មាសគេ ក្នុងពេលនោះជនរងគ្រោះឈ្មោះ ( យ ស ត ) មិនព្រមប្រាប់ម្តាយទេ ។ បន្ទាប់មកឈ្មោះ ប៉ូវ ចិន នៅតែព្យាយាមនិយាយលួងលោមសួរជនរងគ្រោះម្តងហើយ ម្តងទៀត ទើបជនរងគ្រោះឈ្មោះ ( យ ស ត ) បាននិយាយបណ្តើរយំបណ្តើរប្រាប់ម្តាយថា៖ ប៉ាជាអ្នកចាប់រំលោភខ្ញុំ គ្រាន់តែឮភ្លាម. ឈ្មោះ ប៉ូវ ចិន បានសន្លប់បាត់ស្មារតីតែម្តង។ លុះដល់វេលាម៉ោង ១៩ ថ្ងៃខែឆ្នាំដដែល ឈ្មោះ ប៉ូច ចិន ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំផ្សារដែក ដើម្បីសុំចំណាត់ការតាមច្បាប់។

តាមការបំភ្លឺរបស់ កុមារី រងគ្រោះឈ្មោះ ( យ ស ត ) បានបំភ្លឺថា៖ នៅអំឡុងខែ
កក្កដា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ យ៉េន ក្តុល (ជាឪពុកបង្កើត) ធ្លាប់បានធ្វើសកម្មភាពចាប់រំលោភលើរូបនាងបានចំនួនប្រហែល៦ទៅ៧ ដងរួចមកហើយ និងនិយាយគំរាមមកលើរូបនាងទៀតថា៖ បើង៉ែង ហ៊ានតែនិយាយប្រាប់ម៉ែង៉ែង ម៉ែង៉ែងវាយង៉ែងងាប់ហើយ ។
លុះដល់ថ្ងៃខែឆ្នាំកើតហេតុខាងលើ វេលាម៉ោងប្រហែល៤ ពេលដែលខ្លួនកំពុងនៅក្នុងផ្ទះ ឪពុកបង្កើតរបស់ខ្លួនឈ្មោះ យ៉េន ក្តុល បានហៅរូបខ្លួន ឲ្យជួយលើកសម្លពីក្នុងចង្ក្រានបាយ មកដាក់លើតុ ឆ្លៀតពេលនោះ ឪពុកបង្កើតរបស់ខ្លួនឈ្មោះ យ៉េន ក្តុល បានចាប់ដៃស្តាំរបស់ខ្លួនជាប់ ហើយនិយាយថា៖ ឲ្យប៉ាសុំមួយមក ក្នុងពេលនោះដែរនាង ឆ្លើយថា៖ អត់ទេ! ហើយក៏បានរើបម្រះរួចរត់គេចខ្លួនចេញមកក្រៅដើម្បីយករួចខ្លួនសិន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ យ៉េន ក្តុល បានឆ្លើយសារភាពថា៖ កាលពីថ្ងៃខែពុំចាំ ក្នុងឆ្នាំ២០២០ ខ្លួននឹងកូនស្រីឈ្មោះ ( យ ស ត ) បានទៅរកត្រីនៅចំណុចបឹងរោងទូក ខ្លួននឹងកូនស្រីបាន ទៅជ្រកម្លប់ក្រោមដើមឈើក្នុងព្រៃ ឆ្លៀតពេលពេលនោះខ្លួនបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:កូនស្រីឈ្មោះ ( យ ស ត ) លើកូនស្រីបង្កើតរបស់ខ្លួន បានចំនួន ០១លើក ។
បន្ទាប់មកនៅថ្ងៃខែពុំចាំ ឆ្នាំ២០២១ ខ្លួនបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើកូនស្រីបង្កើតរបស់ខ្លួនឈ្មោះ ( យ ស ត ) នៅចំណុចក្នុងផ្ទះរបស់ខ្លួន បានចំនួន ០៣លើកបន្តបន្ទាប់ ឆ្លៀតពេលដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសុំណំរឿងចាត់ការតាមនីតិវីធី៕

មតិយោបល់