សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០ និង៣៦នាទី សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៊ុន ហ៊ន់ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ពាក់ព័ន្ធអំពើលួចម៉ូតូ ម៉ាកវ៉េវអាល់ហ្វា ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ1AE-1598 លេខតួ លេខម៉ាស៊ីន០០០១៣៨៨ នៅចំណុចក្រោមផ្ទះជនរងគ្រោះឈ្មោះ អ៊ុយ អាន ភេទស្រី អាយុ ៥៣ឆ្នាំ នៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងផែនព្រហ្មទណ្ឌបានអោយដឹងថា : នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៤:០០ ទៀបភ្លឺ នៅចំណុចក្រោមផ្ទះជនរងគ្រោះឈ្មោះ អ៊ុយ អាន ភេទស្រី អាយុ ៥៣ឆ្នាំ នៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង មានជនមិនស្គាល់មុខបានលួចម៉ូតូ ១គ្រឿង ម៉ាកវ៉េវអាល់ហ្វាសេរី២០១៩ ពណ៌ខ្មៅ ផ្លាកលេខ1AE-1598 លេខតួ លេខម៉ាស៊ីន០០០១៣៨៨ ។
ក្រោយទទួលបានដំណឹង លោកអធិការ ស្រុកជីក្រែងបានបញ្ជាទៅកម្លាំងប៉ុស្តិ៍ និងប្រជាការពារចុះស្រាវជ្រាវ រហូតដល់ម៉ោង ៦ និង៤៥នាទី ទើបចាប់បានទាំងជនល្មើស និងវត្ថុតាងម៉ូតូ នៅចំណុចតាមផ្លូវវាលបែកដប ក្នុងភូមិសាស្រ្តឃុំគោកធ្លកក្រោម ស្រុកជីក្រែង ដោយសារម៉ូតូបែកកង់ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានធ្វើសកម្មលួចម៉ូតូខាងលើ និងបានប្រើប្រាស់គ្រឿងញៀន ។
តាមការពិនិត្យទឹកនោមរកសារធាតុញៀនលទ្ធផលគឺវិជ្ជមាន ហើយការតេស្តរក covid 19 លទ្ធផលគឺ អវិជ្ជមាន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធីបន្ត ៕
មតិយោបល់