ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តបុកខឿនពុះចែកទ្រូងផ្លូវកំពុងតែសាងសង់ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ

កណ្ដាល: នៅថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ករ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១និង៤០នាទីយប់រំលងអាធ្រាត្រ
មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ចំណុចលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣១-៣២ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់ល្លួង ស្រុកពញាឭ ខេត្តកណ្ដាល។

សភាពនៃរឿងហេតុ៖ នៅវេលាថ្ងៃខែឆ្នាំ កើតហេតុខាងលើ មានរថយន្តមួយគ្រឿង ម៉ាក KIA visto ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-7806 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ចាន់ ម៉េង ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកខឿនពុះចែកទ្រូងផ្លូវកំពុងតែសាងសង់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋានស្រុកពញាឮ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់លួង ចុះដល់កន្លែងរួចបានរង់ចាំបងប្អូនសាច់ញាតិមកទទួលយកសព រីឯវត្ថុតាងបានយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកពញាឮ៕

មតិយោបល់