ព័ត៌មានជាតិ

រថយន្ត២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ រងការខូចខាតទាំងសងខាង!

ពោធិ៍សាត់: កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុកជាមួយរថយន្ត នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១៦-២១៧ ភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌(ស) ពាក់ស្លាកលេខ ព្រះសីហនុ 3A-5399 មកពីលិចទៅកើត បើកបរដោយឈ្មាះ ថន ផាន់និត អាយុ៣៣ឆ្នាំ ភេទប្រុស រស់នៅភូមិពាក់បង្អោង ឃុំត្រពាំងខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ (របួសស្រាល) សម្រាកព្យាបាលនៅមណ្ឌលសុខភាព ឃុំអូរតាប៉ោង ។ដល់ចំណុចខាងលើបានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0359 ឈប់ចំពីក្រោយក្នុងទិសដៅពីលិចទៅកើត អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង ដោយរថយន្ត១គ្រឿងយកចេញមិនរួច និង១គ្រឿងទៀត យកមករក្សាទុកនៅប៉ុស្តិ៍អូរតាប៉ោង ៕

មតិយោបល់