ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ប្រុស ពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ (ជំរិតទារប្រាក់)នៅសណ្ឋាគារជីង ហាយវ័ន

ភ្នំពេញៈ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៥និង៤៥នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យនៅចំណុចសណ្ឋាគារជីង ហាយវ័ន បន្ទប់លេខ៨៥-០៣ ផ្លូវលេខ១៣៩ ក្រុម១៤ ភូមិ២ សង្កាត់វាលវង់ ខណ្ខ៧មករា រាជធានីភ្នំពេញ ពិនិត្យឃើញជាក់ស្ដែង និងឃាត់ខ្លួន ជនរងគ្រោះ០១នាក់ប្រុស ជនសង្ស័យចំនួន០៤នាក់ប្រុស ពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ (ជំរិតទារប្រាក់)។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៨និង៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ទាំង០៤នាក់ខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្តុ។ ចំពោះជនរងគ្រោះឈ្មោះ HUANG BAILIN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ជននេះបានចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣.១១.២០១៩ តាមច្រកអាកសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងរកការងារធ្វើ បច្ចុប្បន្នគ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

 

មតិយោបល់