ព័ត៌មានជាតិ

រថយន្តស្លាកលេខរដ្ឋបេីកបុករថយន្តព្រូសពីក្រោយខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្ត មីស៊ុយប៊ីសុីស្លាកលេខរដ្ឋមួយគ្រឿងបានបេីកបុករថយន្តព្រូសពីក្រោយខូចខាតយ៉ាងដំណំទាំងសងខាងខណ:រថយន្តព្រូសត្រូវបានម្ចាស់សុីញ៉ូអែបខាងបានបន្តិច។

ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ៣និង ៥០នាទី រសៀល ថ្ងៃ ទី ៩ខែតុលា ឆ្នាំ ២០២១ចំណុចផ្លូវទន្លេសាបក្បែរសណ្ឋាគារសុខា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្ត បង្កម៉ាកមីស៊ុយប៊ីសុីពណ៌ស្លាកលេខរដ្ឋ12 2 . 1168បេីកដោយបុរសម្នាក់។

រថយន្ត រងគ្រោះម៉ាកព្រូសពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ2BK 3255បេីកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពី កន្លែង កើត ហេតុ បានឲ្យដឹងថា នៅមុនពេល កើត ហេតុ រថយន្ត ព្រុស ខាងលេីបានបេីកតាមបណ្តោយផ្លូវទន្លេសាបក្នុងទិសដៅពីជេីងទៅត្បូងខណ:ជិតដល់សណ្ឋាគារសុខារថយន្តក៏បានសុីញ៉ូភ្លេីងអែបស្តាំបានបន្តិចស្រាប់តែរថយន្តមីស៊ុយប៊ីសុីខាងបានបេីកស្របទិសគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តព្រុសពីក្រោយបណ្តាលឱ្យខូចខាតយ៉ាងដំណំភ្លាមៗរថយន្តបានបួងចង្កូតបន្តដំណេីរត់គេចពីកន្លែងកេីតហេតុទៅមុខជាច្រេីនម៉ែត្រតែត្រូវសមត្ថកិច្ចចរាចរណ៍ចេញម៉ូតូតាមកាកទេីបទៅមុខលែងរួច។

ក្នុងហេតុការណ៍នេះទាំងរថយន្តបង្កនិងរថយន្តរងគ្រោះខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយពីកេីតហេតុ សមត្ថកិច្ច ចរាចរណ៍ ខណ្ឌបានវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅផ្នែងចរាចរណ៍ខណ្ឌដេីម្បីភាគីទាំងសងខាងដោះស្រាយគ្នាជាក្រោយ៕

មតិយោបល់