ព័ត៌មានជាតិ

រថយន្ត២គ្រឿង ពន្លះគ្នាមួយធ្លាក់ប្រឡាយលូទឹកស្អុយ!

ភ្នំពេញ: បុរសម្នាក់រួមដំណើរប្រុសស្រី២នាក់បើករថយន្តហាយឡែនឌ័របោះពួយយ៉ាងលឿនបានជ្រុលទៅបុកជាមួយរថយន្តឡាក់វីហ្គោរីវ៉ូ បើកដោយប្រុសស្រី២នាក់ ពេញទំហឹងបណ្ដាលឲ្យរថយន្តឡាក់វីហ្គោ រីវ៉ូ ធ្លាក់ចូលប្រឡាយទឹកស្អុយរងការខូតខាតទាំងសង្ខាង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង១០នាទី ទៀបភ្លឺថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ៤៣២កែងនិងផ្លូវ១០៥ក្នុងសង្កាត់ បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AB 9343 បើក ដោយបុរសម្នាក់រួមដំណើរប្រុស២នាក់បើកលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកឡាក់វីហ្គោ រីវ៉ូ ពណ៌ទឹកប្រាក់ ដោយសារនៅក្នុងទឹកស្អុយមើលស្លាក លេខមិនឃើញបើកដោយប្រុសស្រី២នាក់ ពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យវិលមួយជុំធ្លាក់ចូលប្រឡាយលូរទឹកស្អុយ។ តែសំណាងល្អត្រូវបានបងប្អូនប្រជាពរដ្ឋវាយកញ្ចក់យកអ្នកតៃកុងនិងនារីម្នាក់ដែលរួមដំណើរទាន់ពេលវេលា។ចំណែកខាងតៃកុងរថយន្តហាយឡែនឌ័ររងរបួសបាក់ដៃម្នាក់ត្រូវបញ្ជូនទៅសង្គ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញវាស់វែងយករថយន្តទាំង២គ្រឿងទៅការិយាល័យចរាចណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងពីរចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់