បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទី លើផ្លូវលេខ១៥៩Cក្រុមទី២១ភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូនិងយានជំនិះ(កង់)បណ្តាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិត។
លោកវរសេនីយ៍ឯកសុខសារិនអធិការនគរបាលស្រុកបវេលបានរាយការណ៍អោយដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាកហុងដាឌ្រីមC-125ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ពាក់ស្លាកលេខបាត់ដំបង1០-0240បើកបរដោយឈ្មោះឈុន ប៊ុនធឿន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅក្រុមទី២ភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល បើកបរក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុបានជាន់ហ្វ្រាំងរ៉េចង្កូតទៅបុកនឹងអ្នកអ្នកជិះកង់ឈ្មោះភី សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល បណ្ដាលឱ្យដួលទាំងពីរ។
ករណីខាងលើនេះបណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុដោយមូលហេតុអ្នកបើកម៉ូតូបើកបរក្នុងល្បឿនលឿននិងមិនពាក់មួកសុវត្ថិភាពចំណែកអ្នកជិះកង់រងរបួសស្រាល។
ក្រោយពីធ្វើការត្រួតពិនិត្យនិងវាស់វែងរួចរាល់សមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិចំណែកមធ្យោបាយបង្កទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុករង់ចាំចំណាត់ការតាមផ្លូវច្បាប់៕
មតិយោបល់