ព័ត៌មានជាតិ

កម្លាំងល្បាតឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងទា សង្កាត់ក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។ លោកវរសេនីយ៍ត្រី នាង ឧត្ដម នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ត្រពាំងក្រសាំង បានដឹកនាំមន្ត្រីនៅក្រោមឱវាទ ក្រោមការបញ្ជា ផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតពួនស្ទាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋមូលដ្ឋាន ក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវ បានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ត្រពាំងក្រសាំង កំពុងសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ កាន់ជំនាញ នៃអធិការខណ្ឌចាត់ការបន្ត ៕

មតិយោបល់