ព័ត៌មានជាតិ

ហាយឡែនឌ័រ ស្លាកលេខភ្នំពេញ 2BB-4702 ជ្រុលបុករថយន្តនិងម៉ូតូ បណ្តាលឲ្យរងខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៣ និង២៦ នាទីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តហាយឡែនឌ័រ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BB-4702 ជ្រុលបុករថយន្តមួយគ្រឿង បើកចេញពីមន្ទីរពេទ្យរុស្ស៊ី និងប៉ះម៉ូតូចំនួ០២គ្រឿង បណ្តាលឲ្យរងការខូចខាត យ៉ាងធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ទល់មុខមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គ្មានមនុស្សរងរបួសនោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីអន្តរាគមន៍ ។ ចំពោះករណីនេះ ភាគីដែលពាក់ព័ន្ធទាំងសងខាង បានធ្វើការដោះស្រាយគ្នា រួចរាល់អស់ហើយដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ ចំណែកម្ចាស់រថយន្តបង្ក បានហៅបងប្អូនមកជួយ យករថយន្តរបស់ខ្លួន ទៅធ្វើការជួសជុលដោយខ្លួនឯង ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់